Acts 21

1ពេលយើងលាពួកគេ​រួច​ហើយ​ក៏​ជិះសំពៅតម្រង់ទៅ​កោះ​កូសនៅ​ថ្ងៃ​បន្ទាប់​យើង​បាន​មក​ដល់​កោះ​រ៉ូដូស​រួច​ក៏​ចេញ​ពីទីនោះទៅ​ក្រុង​ប៉ាតារ៉ា 2ហើយពេល​ឃើញ​មាន​សំពៅទៅ​ស្រុក​ភេនីស​យើង​ក៏​ជិះសំពៅ​នោះ​ទៅមុខទៀត 3ពេលយើង​ឃើញកោះគីប្រុស​យើង​ក៏ធ្វើដំណើរវាងទៅខាងឆ្វេង​កោះ​នោះតម្រង់ទៅ​ស្រុក​ស៊ីរីហើយក៏មកដល់​ក្រុង​ទីរ៉ុសដ្បិតសំពៅ​ត្រូវ​ទម្លាក់ទំនិញនៅទីនោះ 4ក្រោយពី​រកឃើញ​ពួក​សិស្ស​យើង​ក៏​ស្នាក់នៅ​ទីនោះប្រាំពីរថ្ងៃ​ហើយ​តាមរយៈ​ព្រះ​វិញ្ញាណ​ពួកគេ​បាន​ប្រាប់​លោក​ប៉ូលមិន​ឲ្យ​ទៅ​ក្រុង​យេរូសាឡិម​ទេ 5ប៉ុន្ដែកាលគ្រប់​ប្រាំពីរ​ថ្ងៃហើយ​យើង​ក៏​ចេញ​ដំណើរ​ទៅមុខទៀត។ ​ពួកគេ​និងប្រពន្ធកូន​របស់​ពួកគេ​ទាំងអស់​បាន​ជូនដំណើរយើង​ទៅ​ក្រៅក្រុងហើយ​យើង​បាន​លុតជង្គង់អធិស្ឋាននៅមាត់សមុទ្រ 6បន្ទាប់មក​យើង​បាន​ជម្រាប​លាគ្នា​ទៅវិញ​ទៅមករួច​យើង​ក៏​ចុះសំពៅទៅរីឯ​អ្នក​ទាំងនោះ​បាន​ត្រលប់ទៅ​ផ្ទះ​របស់​ពួកគេវិញ 7ពេលយើងបញ្ចប់​ការ​ធ្វើដំណើរ​តាម​សំពៅពី​ក្រុង​ទីរ៉ុស​យើង​ក៏​មក​ដល់​ក្រុងផ្ទលេមេហើយ​ក្រោយ​ពី​បាន​ជម្រាបសួរ​ពួក​បងប្អូនរួច​យើង​ក៏​ស្នាក់នៅ​ជាមួយពួកគេមួយថ្ងៃ 8នៅថ្ងៃបន្ទាប់យើងចេញដំណើរ​ទៀត​ហើយ​មកដល់ក្រុងសេសារារួចក៏ចូលទៅស្នាក់នៅក្នុងផ្ទះ​របស់​លោក​ភីលីព​ជា​អ្នក​ប្រកាស​ដំណឹងល្អ​ម្នាក់​ក្នុងចំណោម​អ្នក​ទាំងប្រាំពីរ 9លោកភីលីព​មានកូនក្រមុំបួននាក់ដែលថ្លែងព្រះបន្ធូល 10កាលយើង​កំពុង​ស្នាក់នៅ​ទី​នោះ​ជាច្រើនថ្ងៃ​នោះ​មាន​អ្នកនាំព្រះបន្ទូលម្នាក់ឈ្មោះអ័ក្កាបុស​បាន​ចុះពី​ស្រុក​យូដាមក 11ពេលមកដល់យើង​ហើយ​គាត់​ក៏​យកខ្សែក្រវាត់​របស់​លោក​ប៉ូលមកចងជើងដៃខ្លួនឯង​ហើយ​និយាយថា៖ ​«ព្រះ​វិញ្ញាណបរិសុទ្ធមានបន្ទូល​ប្រាប់​ដូច្នេះថា​ជនជាតិ​យូដានៅ​ក្រុង​យេរូសាឡិម​នឹង​ចងម្ចាស់ខ្សែក្រវាត់នេះយ៉ាងដូច្នេះ​ដែរ​ហើយប្រគល់ទៅក្នុងដៃរបស់សាសន៍ដទៃ»។ 12ពេលដូច្នេះយើងព្រមទាំង​បងប្អូន​នៅស្រុកនោះ​បាន​អង្វរ​លោក​ប៉ូលមិន​ឲ្យ​ឡើងទៅ​ក្រុង​យេរូសាឡិមឡើយ 13ពេលនោះ​លោក​ប៉ូលឆ្លើយថា៖ ​«តើ​អ្នករាល់គ្នា​យំធ្វើឲ្យខ្ញុំខូចចិត្ដ​ធ្វើ​អ្វី? ​ដ្បិតដើម្បី​ព្រះ​នាមរបស់ព្រះអម្ចាស់យេស៊ូខ្ញុំមិន​ត្រឹម​តែ​សុខចិត្ដ​ឲ្យ​គេ​ចងប៉ុណ្ណោះទេគឺ​សុខចិត្ដ​ស្លាប់នៅ​ក្រុង​យេរូសាឡិមទៀតផង» 14ពេលគាត់មិនព្រមស្ដាប់តាម​ការ​អង្វរ​របស់​យើង​យើង​ក៏​ឈប់​អង្វរ​គាត់​ទៀត​ហើយនិយាយថា៖ ​«សូម​ឲ្យ​បំណងរបស់ព្រះអម្ចាស់​បាន​សម្រេចចុះ»។ 15ប៉ុន្មានថ្ងៃក្រោយមក​យើង​ក៏​រៀបចំធ្វើដំណើរទៅ​ក្រុង​យេរូសាឡិម 16ហើយមាន​សិស្សខ្លះ​មក​ពីក្រុងសេសារា​បាន​ធ្វើដំណើរទៅជាមួយយើងដែរ​ព្រមទាំង​នាំ​យើង​ទៅ​ស្នាក់នៅ​ផ្ទះ​របស់​អ្នក​កោះ​គីប្រុសម្នាក់​ឈ្មោះ​ម៉្នាសុន​ជា​សិស្សដំបូងម្នាក់ 17កាលយើងមកដល់​ក្រុង​យេរូសាឡិមហើយ​ពួក​បងប្អូន​បាន​ស្វាគមន៍យើងយ៉ាងរីករាយ 18នៅថ្ងៃបន្ទាប់​លោក​ប៉ូល​បាន​ចូលទៅជួប​លោក​យ៉ាកុបជាមួយយើងហើយចាស់ទុំ​ទាំង​អស់​បាន​មកដែរ 19បន្ទាប់ពីជម្រាប​សួរ​អ្នក​ទាំងនោះ​រួច​ហើយ​លោក​ប៉ូល​ក៏​រៀបរាប់ដោយលំអិត​អំពី​កិច្ចការ​ទាំងឡាយ​ដែលព្រះជាម្ចាស់​បាន​ធ្វើក្នុងចំណោមសាសន៍ដទៃតាមរយៈកិច្ចការ​របស់​គាត់ 20ពេលដូច្នេះពួកគេ​ក៏​សរសើរតម្កើងព្រះជាម្ចាស់ហើយនិយាយ​ទៅ​គាត់ថា៖ ​«បងអើយ! ​បង​ឃើញ​ស្រាប់​ហើយ​ថាមាន​មនុស្ស​រាប់ម៉ឺននាក់នៅក្នុងចំណោម​ជនជាតិ​យូដា​បាន​ជឿនិងមាន​ការ​ប្ដូរផ្ដាច់តាមគម្ពីរវិន័យទាំងអស់គ្នា 21ប៉ុន្ដែពួកគេ​បាន​ដំណឹងអំពីបងថា​បង​បាន​បង្រៀន​ជនជាតិ​យូដាទាំងអស់​ដែល​រស់នៅ​ក្នុងចំណោមសាសន៍ដទៃ​ឲ្យ​បោះបង់​សេចក្ដី​បង្រៀន​របស់​លោកម៉ូសេ​គឺ​បង​ប្រាប់ពួកគេមិនឲ្យកាត់ស្បែក​កូន​ចៅកាន់តាមទំនៀមទម្លាប់ឡើយ 22បើដូច្នេះ​មែន​តើ​ធ្វើដូចម្ដេចទៅ? ​ដ្បិត​ពួកគេ​មុខជាថា​បង​បាន​មក​ដល់​ទីនេះ​ហើយ 23ដូច្នេះសូម​ធ្វើ​តាម​ដែល​យើង​ប្រាប់បងចុះ​ដ្បិត​យើងមានមនុស្សបួននាក់​កំពុង​ជាប់បំណន់ 24គឺសូម​បង​នាំ​អ្នក​ទាំងនេះទៅ​ហើយ​ធ្វើ​ពិធីជម្រះកាយជាមួយពួកគេព្រមទាំងចេញប្រាក់ឲ្យពួកគេកោរសក់​ផង​ដើម្បី​ឲ្យ​គ្រប់គ្នាដឹងថាសេចក្ដីដែល​ពួកគេ​បាន​អំពីបង​នោះ​មិន​ពិត​ទេគឺ​បង​បាន​រស់នៅ​ដោយ​កាន់តាមគម្ពីរវិន័យវិញ 25រីឯសាសន៍ដទៃទាំងឡាយ​ដែល​បាន​ជឿនោះយើង​បាន​សរសេរ​សេចក្ដី​សម្រេច​របស់​យើង​ផ្ញើ​ទៅ​ពួកគេ​រួច​ហើយ​គឺ​ឲ្យ​ពួកគេចៀសវាង​ពី​សំណេនដែលបានសែនដល់រូបព្រះ​ពី​ឈាម​ពី​សាច់សត្វដែលសម្លាប់ដោយច្របាច់កនិង​ពី​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ»។ 26ពេលនោះ​លោក​ប៉ូល​ក៏​នាំអ្នកទាំងនោះទៅ​ហើយ​នៅថ្ងៃបន្ទាប់​គាត់​ក៏​ធ្វើពិធី​ជម្រះកាយជាមួយពួកគេ​រួច​បាន​ចូលទៅក្នុង​ព្រះ​វិហារ​ដើម្បី​បញ្ជាក់អំពីថ្ងៃនៃការបញ្ចប់​ពិធី​ជម្រះកាយ​និង​តង្វាយ​ដែល​ពួកគេម្នាក់ៗត្រូវថ្វាយ 27ប៉ុន្ដែកាលជិតគ្រប់ប្រាំពីរថ្ងៃ​ហើយ​មាន​ពួក​ជនជាតិ​យូដាមកពី​ស្រុក​អាស៊ី​បាន​ឃើញគាត់នៅក្នុង​ព្រះ​វិហារ​ក៏​ញុះញង់បណ្ដាជនទាំងអស់​ឲ្យ​ចាប់គាត់ 28ដោយស្រែក​ឡើង​ថា៖ ​«បងប្អូន​អ៊ីស្រាអែល​អើយ! ​មក៍​ជួយគ្នា! ​ម្នាក់នេះហើយ​ដែល​បាន​បង្រៀន​មនុស្ស​ទាំងអស់​នៅ​គ្រប់​ទី​កន្លែង​ឲ្យ​ទាស់​នឹង​ប្រជាជន​របស់​យើង​ទាស់​នឹង​គម្ពីរវិន័យ​របស់​យើង​ហើយ​ទាស់​នឹង​ទីកន្លែងនេះ​លើស​ពីនេះ​ទៀត​គាត់​បាន​នាំ​ជនជាតិ​ក្រេក​ចូល​មក​ក្នុង​ព្រះ​វិហារហើយ​ធ្វើ​ឲ្យ​ទីបរិសុទ្ធនេះស្មោកគ្រោកទៀត» 29ដ្បិតកាល​ពីមុន​ពួកគេ​ធ្លាប់ឃើញ​លោក​ទ្រភីម​ជា​អ្នក​ក្រុង​អេភេសូរនៅក្នុងក្រុងជាមួយ​លោក​ប៉ូល​នោះ​ពួកគេ​ស្មានថា​លោក​ប៉ូល​បាន​នាំអ្នកនោះចូលក្នុង​ព្រះ​វិហារ 30ពេលនោះ​មាន​ចលាចល​ពេញ​ក្រុង​ទាំង​មូលមនុស្ស​បាន​រត់​មក​ចោមរោមចាប់​លោក​ប៉ូលអូសចេញពី​ព្រះ​វិហារហើយ​បាន​បិទទ្វារវិញភ្លាម 31ពេលដែល​ពួកគេ​រកសម្លាប់គាត់មេបញ្ជាការរបស់កងទាហានរ៉ូម​បាន​ដឹង​ដំណឹងថា​ក្រុង​យេរូសាឡិមទាំងមូល​កំពុង​ស្ថិត​នៅក្នុង​ចលាចល 32ដូច្នេះគាត់ក៏នាំ​ពួក​នាយទាហាននិងពលទាហានរត់​ចុះ​មកពួកគេភ្លាម។ ​ពេល​ពួកគេ​ឃើញមេបញ្ជាការនិងពលទាហាន​ក៏​ឈប់វាយ​លោក​ប៉ូល 33ពេលនោះមេបញ្ជាការ​ក៏​ចូលមកចាប់​លោក​ប៉ូលទាំងបញ្ជា​ឲ្យ​គេ​ដាក់ខ្នោះច្រវាក់គាត់ពីរខ្សែព្រមទាំងសួរថា​តើ​គាត់​ជានរណាហើយមានរឿងអ្វីខ្លះ 34ប៉ុន្ដែនៅក្នុងចំណោមបណ្ដាជន​មាន​អ្នកខ្លះស្រែកយ៉ាងនេះអ្នកខ្លះ​ស្រែក​យ៉ាងនោះហើយដោយសារសំឡេង​អឺងកង​ពេកមេបញ្ជាការមិនអាចដឹង​រឿងអ្វី​ពិតប្រាកដឡើយ​ក៏​បញ្ជា​ឲ្យ​គេនាំ​លោក​ប៉ូលទៅបន្ទាយ 35ពេលគាត់​មកដល់ជណ្ដើរ​ហើយ​ដោយព្រោះតែ​អំពើ​ហិង្សារបស់បណ្ដាជន​ពួក​ទាហាន​ក៏​ជ្រោងគាត់ឡើង 36ដ្បិតមាន​បណ្ដាជនច្រើនកុះករ​នៅតែ​ដើរតាម​ទាំង​ស្រែកថា៖ ​«កំចាត់វា​ចោល​ទៅ 37ពេលពួកទាហាន​បម្រុងនាំ​លោក​ប៉ូល​ចូល​ទៅក្នុងបន្ទាយលោកប៉ូល​ក៏​និយាយទៅមេបញ្ជាការថា៖ ​«សូមអនុញ្ញាតឲ្យខ្ញុំនិយាយជាមួយលោកបន្តិច​បាន​ឬ​ទេ?» ​មេ​បញ្ជាការ​ក៏​សួរថា៖ ​«អ្នក​ក៏​ចេះ​ភាសា​ក្រេក​ដែរ​? 38ដូច្នេះតើ​អ្នកមិន​មែន​ជា​ជនជាតិ​អេស៊ីព្ទដែល​បាន​បង្កើត​ការបះបោរថ្មីៗនេះហើយនាំឃាតករបួនពាន់នាក់​ចូល​ទៅក្នុងទីរហោឋាន​ទេ​ 39លោកប៉ូលឆ្លើយថា៖ ​«ខ្ញុំជា​ជនជាតិ​យូដា​មក​ពី​ក្រុង​តើសុស​ស្រុក​គីលីគាមិន​មែន​ជា​ប្រជាជន​មក​ពី​ក្រុងតូចតាចទេដូច្នេះសូមលោកអនុញ្ញាតឲ្យខ្ញុំនិយាយទៅកាន់ប្រជាជននេះផង»។ 40ពេលមេបញ្ជាការអនុញ្ញាត​ឲ្យ​លោក​ប៉ូល​ក៏​ឈរលើជណ្ដើរ​ទាំង​លើក​ដៃ​ជា​សញ្ញាទៅប្រជាជន​នៅ​ពេល​មានសភាព​ស្ងាត់​ឈឹងហើយ​គាត់​ក៏​និយាយជាភាសាហេព្រើរ​ទៅ​ពួកគេថា
Copyright information for KhmKCB